Electricite Du Cambodge

  • Trustfeed ratings Icon
  • Trustfeed ratings Icon
  • Trustfeed ratings Icon
  • Trustfeed ratings Icon
  • Trustfeed ratings Icon

Phnom Penh, Cambodia

edc.com.kh
Utilities

Electricite Du Cambodge Reviews | Rating 3 out of 5 stars (5 reviews)

Electricite Du Cambodge is rated 3 out of 5 in the category utilities. Read and write reviews about Electricite Du Cambodge. អគ្គិសនីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩០៦។ មុនខែតុលា ឆ្នាំ១៩៥៨ ថាមពលអគ្គិសនី និងការប្រើប្រាស់សម្រាប់បំភ្លឺផ្សេងៗនៅប្រទេសកម្ពុជា ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនចំនួន ០៣ ៖ - ក្រុមហ៊ុនទឹក និងអគ្គិសនី Compagnie des Eaux et Electricité ហៅកាត់ថា CEE - Union Electrique d'Indochine ហៅកាត់ថា UNEDI - ក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ Compagnie Franco-Khmer d'Electricité ហៅកាត់ថា CFKE ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) បានបម្រើសេវាអគ្គិសនីយ៉ាងធំនៅតំបន់ទីក្រុងភ្នំពេញ។ សហព័ន្ធអគ្គិសនី ឥណ្ឌូចិន (UNEDI) ទទួលខុសត្រូវគ្រប់បណ្តាខេត្តផ្សេងៗទាំងអស់ លើកលែងតែខេត្តបាត់ដំបង ដែលត្រូវបានផ្គត់ផ្គង់អគ្គិសនីដោយក្រុមហ៊ុនអគ្គិសនីបារាំង-ខែ្មរ (CFKE)។ យោងតាមក្រឹត្យលេខ ៦៦៥-NS ចុះថៃ្ងទី១០ ខែតុលា ឆ្នាំ១៩៥៨ ក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុនទឹក និងអគ្គិសនី (CEE) និងសហព័ន្ធអគ្គិសនីឥណ្ឌូចិន (UNEDI) បានបញ្ចូលគា្នជាក្រុមហ៊ុនតែមួយ ដោយដាក់ឈ្មោះថា អគ្គិសនីកម្ពុជា ។ នៅខែមីនា ឆ្នាំ១៩៩៦ (តាមរយៈព្រះរាជក្រឹត្យលេខ ជស/រកត/០៣៩៦/១០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៦) អគ្គិសនីកម្ពុជា ត្រូវបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋ មានភារកិច្ច ផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា។ អគ្គិសនីកម្ពុជា ជានិតិ បុគ្គលមានស្វ័យភាព ផ្នែកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ មានគោលដៅពាណិជ្ជកម្ម មានសិទ្ធិ និងការទទួលខុសត្រូវកំណត់ដោយច្បាប់។ អគ្គិសនីកម្ពុជា ទទួលខុសត្រូវដោយផ្ទាល់ចំពោះកម្រៃ និងការបង់ខាត ព្រមទាំងបំណុលទាំងអស់ត្រឹមកម្រិតនៃតម្លៃធនធានរបស់ខ្លួន។

Address

# ២, ផ្លូវ ព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Company size

1001-5000 employees

Headquarters

Phnom Penh, Phnom Penh

Founded

1906

Open hours

...
There is no reviews yet about Electricite Du Cambodge, be the first to write a review and give your rating to Electricite Du Cambodge
Write review Claim Profile